កីឡា
មន្ត្រីក្រុមបាល់ទាត់ចិន សុំទោសចំពោះការវាយ ធ្វើបាបអាជ្ញាកណ្តាល
ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា មន្ត្រីក្លិបបាល់ទាត់ប្រទេសចិនមួយរូបបានចេញមុខសុំទោសជាសាធារណៈចំពោះការធ្វើបាបលើអាជ្ញាកណ្តាល បន្ទាប់ពីអាជ្ញាកណ្តាលពិន័យកាតក្រហម ។ លោក Duan Xin ប្រធានក្រុមនៃទីក្រុង Liaoning Shenyang បានទះកំផ្លៀងអាជ្ញាកណ្តាល បន្ទាប់ពីកីឡាករត្រូវបានពិន័យកាតក្រហមសម្រាប់ការតវ៉ានឹងការសម្រេចចិត្តចុងក្រោយក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យជាមួយ Nanjing City ។ កាលពីល្ងាចថ្ងៃចន្ទ លោក Duan បានផ្តល់ការសុំទោសជាសាធារណៈដោយនិយាយថា លោកគួរតែគោរពតាមការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដោយគ្មានលក្ខខណ្ឌ។...