កីឡា
Arsenal ទាក់ទងខ្សែការពារ របស់ Galatasaray ម្នាក់
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានធ្វើការទំនាក់ទំនងជាមួយនឹងកីឡាករខ្សែការពារឆ្នើមម្នាក់របស់ក្លឹប Galatasary ដែលកំពុងឡើងជើងខ្លាំងនៅលីគតួគី។ កីឡាករសញ្ជាតិបារាំង Sacha Boey រដូវកាលនេះបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបដោយក្នុងនោះសប្តាហ៍ចុងក្រោយនេះ សូម្បីតែក្លឹបកាំភ្លើងធំ Arsenalផងដែរ ។ ប្រភពដដែលបាបន្តទៀតថាកីឡាករ Boey ត្រូវបានគេជឿជាក់ថានឹងអាចត្រូវបានលក់ ចេញនៅរដូវក្តៅនេះហើយក្នុងតម្លៃប្រមាណជា១០លានផោន៕ ប្រែសម្រួល៖ស៊ុនលី