ព័ត៌មានអន្តរជាតិ
អាមេរិក យល់ព្រមលក់ប្រព័ន្ធការពារដែនអាកាស NASAMS តម្លៃ ២៨៥លានដុល្លារ ទៅឱ្យអ៊ុយក្រែន
បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសបានផ្តល់ការយល់ព្រមរបស់ខ្លួនចំពោះការលក់ប្រព័ន្ធមីស៊ីលពីដីទៅអាកាសមួយផ្សេងទៀតដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការបរទេសបានធ្វើការប្តេជ្ញាចិត្តក្នុងការអនុម័តការលក់យោធាបរទេសដែលអាចធ្វើទៅបានទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន នៃប្រព័ន្ធមីស៊ីលបាញ់ពីលើផ្ទៃដីទៅលើអាកាស (NASAMS) និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានគេប៉ាន់ស្មានមានមានតម្លស ២៨៥ លានដុល្លារ” ។យោងតាមមន្ទីរបញ្ចកោណ ទីក្រុងគៀវបានស្នើសុំទិញប្រព័ន្ធ NASAMS មួយផ្សេងទៀត...