បច្ចេកវិទ្យា
ហេតុផលទាំងនេះហើយ ទើបធ្វើឱ្យ Vertu ក្លាយជាទូរស័ព្ទលំដាប់អ្នកមាន សម្រាប់អភិជន
នៅក្នុងពិភពបច្ចេកវិទ្យាទូរស័ព្ទដៃ ម៉ាក Vertu ត្រូវបានគេស្គាល់ជាទូទៅថាជានិមិត្តសញ្ញានៃភាពប្រណីត និងផ្តាច់មុខ ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមានទ្រព្យនៅជុំវិញពិភពលោក។ ទូរស័ព្ទ Vertu មិនត្រឹមតែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្នាដៃសិល្បៈដែលផលិតឡើងដោយសម្ភារៈលំដាប់ខ្ពស់ និងសេវាកម្មផ្តាច់មុខ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជំនួញ និងអ្នកមានទ្រព្យ។ ហេតុអ្វីបានជា Vertu ត្រូវបានចាត់ទុកជាទូរស័ព្ទប្រណីត? យោងតាមគេហទំព័រ vertu.com ទូរស័ព្ទ Vertu ត្រូវបានផលិតឡើងដោយប្រើសម្ភារៈលំដាប់ខ្ពស់ដូចជា គ្រីស្តាល់ត្បូងកណ្តៀង...