ព័ត៌មានអន្តរជាតិ
សកម្មជន នុយក្លេអ៊ែរ បង្ហាញក្តីបារម្ភខ្លាំង ចំពោះការប្រកាសដោយរុស្សី បំពាក់នុយក្លេអ៊ែរនៅបេឡារូស
បរទេស៖ក្រុមសកម្មប្រឆាំង នុយក្លេអ៊ែរដ៏ល្បីល្បាញ ICAN ដែលជាអ្នកធ្លាប់ទទួលបានពានរង្វាន់ Nobel Peace កាលពីឆ្នាំ២០១៧នោះ បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះ ថាការបំពាក់នុយក្លេអ៊ែរ នៅបេឡារូសគឺជាសកម្មភាព បង្កហេតុដ៏គ្រោះថ្នាក់បំផុតមួយ។ នៅក្នុងសេចក្តីប្រកាសដែលខ្លួន បានធ្វើឡើងនៅលើបណ្តាញសង្គម Twitter អង្គភាព ICAN បានទៀតថា ខ្លួនបានថ្កោលទោស ចំពោះសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់មួយនេះ ហើយវានឹងអាចធ្វើឲ្យសង្គ្រាម នុយក្លេអ៊ែរនឹងអាចកើនឡើង ជាមិនខាន។...