ព័ត៌មានអន្តរជាតិ
វេទិកា X របស់លោក Elon Musk រងការស៊ើបអង្កេត នៅប្រទេសបារាំង ចំពោះការលួចបន្លំទិន្នន័យ និងការក្លែងបន្លំ
ប៉ារីស៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាបារាំង បានបើកការស៊ើបអង្កេត របស់ប៉ូលីសទៅលើការ លួចបន្លំទិន្នន័យ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបណ្តាញសង្គម X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk ។ ការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ បានប្រកាសពីការបើកការស៊ើបអង្កេត ហើយបាននិយាយថា សាខាមួយ...