ព័ត៌មានអន្តរជាតិ
ទុនបម្រុងមាសរបស់ប្រទេសរុស្ស៊ី បានលើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេល
រុស្ស៊ី៖ ក្រុមប្រឹក្សាមាសពិភពលោកបានប៉ាន់ប្រមាណថា ជាមួយនឹងតម្លៃមាសដុំរបស់ខ្លួនមានតម្លៃ ៣១០ ពាន់លានដុល្លារគិតត្រឹមដើមខែធ្នូ ទីក្រុងមូស្គូគឺជាអ្នកវិនិយោគធំជាងគេទី ៥ សម្រាប់លោហៈនេះទូទាំងពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ RT។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ធនាគារកណ្តាលរបស់ប្រទេស បាននិយាយថា ទុនបម្រុងមាសរបស់រុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ដែលមានតម្លៃ ៣១០ ពាន់លានដុល្លារ។ លោហៈដ៏មានតម្លៃនេះ តាមប្រពៃណីត្រូវបានគេមើលឃើញថា ជារបាំងការពារប្រឆាំងនឹងអតិផរណា និងការប្រែប្រួលរូបិយប័ណ្ណ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ៤០០០...