ព័ត៌មានអន្តរជាតិ
បារាំង មិនបដិសេធទេថា អាចនឹងបញ្ចូនយន្តហោះចម្បាំងឲ្យអ៊ុយក្រែន
បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះបានលើកឡើង អំពីគំនិតដែរថា នឹងអាចបញ្ជូនយន្តហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែនគឺនៅតែអាចជារឿងដែលធ្វើទៅរួច។ ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងគៀវកំពុងពន្លឿនកិច្ចការងារដាក់ សំពាធទៅលើបណ្តា ប្រទេសលោកខាងលិចដើម្បី ឲ្យពួកគេសម្រេចចិត្តក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងជូនដល់កងកម្លាំង យោធារបស់ប្រទេសអ៊ុយក្រែន។ ត្រូវបានសួរអំពីលទ្ធភាពនៃការផ្គត់ផ្គង់យន្តហោះចម្បាំងមកឲ្យអ៊ុយក្រែននោះ លោកប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ប្រាប់ក្រុមអ្នកកាសែតថាគ្មានអ្វីដែលមិ នបានបញ្ចូលក្នុងកិច្ចពិភាក្សានោះទេប៉ុន្តែអ៊ុយក្រែន ដាច់ខាតមិនអាចប្រើប្រាស់ យន្តហោះចម្បាំងដែលបារាំងផ្តល់ ឲ្យក្នុងការវាយប្រហារលើកទឹកដីរបស់រុស្សីឡើយ។ ការពិភាក្សាគ្នាទៅលើបញ្ហាបញ្ជួនយន្តហោះចម្បាំងឲ្យអ៊ុយក្រែន...