បច្ចេកវិទ្យា
ក្រុមហ៊ុន Apple នឹងចេញលក់ iPhone បត់ “iPhone Fold” ជាមួយនឹងអេក្រង់ គ្មានស្នាមជ្រួញតម្លៃ ២,៤០០ ដុល្លារ
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជារឿយៗយឺតយ៉ាវក្នុងការបញ្ចេញបច្ចេកវិទ្យាថ្មី ជូនអតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក ប៉ុន្តែការរំពឹងទុក បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ កំពុងមានគម្រោងបង្កើត iPhone អាចបត់បានដូចសៀវភៅថ្មី ត្រូវបានគេនិយាយថា នឹងចេញលក់នៅឆ្នាំ ក្រោយនេះហើយ។ ក្រុមហ៊ុនផលិតទូរសព្ទ ដែលមានមូលដ្ឋាននៅ Cupertino ក៏ត្រូវបានគេនិយាយថា...