ព័ត៌មានអន្តរជាតិ
លោក ពូទីន បញ្ជាក់ថា រុស្ស៊ី នឹងបន្ដពង្រឹងកងកម្លាំងប្រដាប់អាវុធ និងត្រៀមបំពាក់អាវុធ ទំនើបៗចុងក្រោយបំផុតដល់យោធា
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយរុស្ស៊ីពិតជានឹងបង្កើនដំណើរការនេះ ។ លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពង្រីកនៃក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីថា “ថ្ងៃនេះ គោលដៅរបស់យើង គឺអនុវត្តវិសាលភាពទាំងមូលនៃវិធានការចាំបាច់ ដើម្បីសម្រេចបាននូវការបន្តគុណភាព និងការកែលម្អកងកម្លាំងប្រដាប់អាវុធ” ។ លោកបានបញ្ជាឱ្យយោធារក្សា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធនៃសង្គ្រាមនុយក្លេអ៊ែរ ដែលជា “ការធានាដ៏សំខាន់ដែលអធិបតេយ្យភាព និងបូរណភាពទឹកដី...