ព័ត៌មានអន្តរជាតិ
ការនាំចេញ រថយន្តរបស់អាល្លឺម៉ង់ ទៅកាន់អាមេរិក ធ្លាក់ចុះចំពេលមាន ការដំឡើងពន្ធគយ
ប៊ែរឡាំង ៖ ការនាំចេញរថយន្តរបស់ប្រទេសអាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា និងឧសភា បន្ទាប់ពីពន្ធថ្មីពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាន បើទោះបីជាមានការធ្លាក់ចុះតិចតួចនៃចំនួន ១.៩ ភាគរយក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ ក៏ដោយ ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) ការនាំចេញយានយន្តទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៤.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ ។ ទោះយ៉ាងណាក៏ដោយ ក្នុងខែមេសា និងឧសភា...