ព័ត៌មានអន្តរជាតិ
អាមេរិក នឹងធ្លាក់ចូលវិបតិ្តសេដ្ឋកិច្ច ១០០ភាគរយ ដូចនឹងការព្យាករណ៍
បរទេស៖ យោងតាមការសិក្សានិងវិភាគ ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់កាសែត The Bloomberg តាមរយៈសន្ទស្សនៃការវាស់វែង ចំនួន១៣ក្នុងការប្រើប្រាស់ បានរកឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ច្បាស់ណាស់១០០ភាគរយ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេល១២ខែខាងមុខ។ នៅក្នុងការសិក្សាស្រាវជ្រាវដដែល ក៏បានសិក្សានូវករណីដែលកាន់តែអាក្រក់ សម្រាប់សេដ្ឋកិច្ចអាមេរិកទៀតនោះ គឺថាលទ្ធភាពនៃការធ្លាក់ចុះ ទៅក្នុងវិបត្តិសេដ្ឋកិច្ច អាចនឹងមានល្បឿនលឿនជាងនេះត្រឹមតែ១១ខែ មានប្រមាណជា៧៣ភាគរយ ឬរយៈពេល១០ខែក្នុងលទ្ធភាព២៥ភាគរយផងដែរ។ ក្រៅពីនោះក៏មានការស្រាវជ្រាវផ្សេងទៀត ដែលបានធ្វើឡើងដោយក្រុមអ្នកសេដ្ឋកិច្ចវិទូ ប្រមាណជា៤២នាក់ផងដែរ...