ប្លែកៗ
តាមពិត! កោះធំជាងគេបំផុតក្នុងលោកមួយនេះ មិនមែនជារបស់កាណាដា អាមេរិក ឬរុស្ស៊ីឡើយ
កោះដ៏ធំជាងគេបំផុតក្នុងពិភពលោក គឺកោះ Greenland ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក។ កោះ Greenland ស្ថិតនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង មានផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ។ កោះនេះ មានចម្ងាយត្រឹមតែ ២៦គីឡូម៉ែត្រពីកោះ Ellesmere របស់កាណាដា និងចម្ងាយពីប្រទេសអ៊ីស្លង់ប្រមាណ ៣២០គីឡូម៉ែត្រ។ ថ្វីបើជាផ្នែកមួយនៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែវាជាកោះស្វយ័ត ពោលគឺមានរដ្ឋអំណាចគ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះមាននាយករដ្ឋមន្រ្តីផងដែរ។ កោះធំជាងគេបំផុតនេះ មានប្រជាជនរស់នៅប្រមាណជាង...