ព័ត៌មានអន្តរជាតិ
Update៖កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលក្នុងសមុទ្រទៀតហើយថ្ងៃនេះ ខណៈកូរ៉េខាងត្បូងវាយប្រហារទៅលើយន្តហោះចម្បាំងហោះ ហើររំលោភលើដែនដីរបស់ខ្លួន
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រដែលបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រនេះ នេះគឺជាការបាញ់បង្ហោះចុងក្រោយបង្អស់ ដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ ។ នៅមុននេះ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានវាយលុកយន្តហោះចម្បាំង នៅគ្រាដែលយន្តហោះយោធាកូរ៉េខាងជើងប្រហែល១០គ្រឿងបានហោះទៅជិតព្រំដែនដែលបែងចែកប្រទេសទាំង២ ចំពេលមានភាពតានតឹងកាន់តែខ្លាំងចំពោះការសាកល្បងមីស៊ីលកូរ៉េខាងជើងម្តងហើយម្តងទៀត ។ ទីភ្នាក់ងារសារព័ត៌មានហៅកាត់ថា...