ប្លែកៗ
ស្ត្រីកូរ៉េខាងត្បូង២នាក់រងរិះគន់ បន្ទាប់ពីសកម្មភាពដ៏អាក្រក់របស់ពួកគេនៅឥណ្ឌា 
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បុគ្គលិកទូរទស្សន៍ Afreeca TV BJs (អ្នកចាក់ផ្សាយ)២នាក់ត្រូវភ្លើងឆេះពេញខ្លួន បន្ទាប់ពីពួកគេបានផ្សាយបន្តផ្ទាល់រាំបង្ហាញសម្លៀកបំពាក់ពេលធ្វើដំណើរក្នុងប្រទេសឥណ្ឌា ខណៈបុរសក្នុងតំបន់ឈរមើលពួកគេ។ កាលពីថ្ងៃទី២៨ ខែសីហា ការបង្ហោះផ្សាយតាមអ៊ីនធើណេតបង្ហាញពីស្ត្រី២នាក់រាំនៅមុខបុរសក្នុងស្រុកនៃប្រទេសឥណ្ឌា។ ការបង្ហោះបានពន្យល់ថា ពួកគេកំពុងធ្វើដំណើរក្នុងប្រទេសឥណ្ឌាដោយស្លៀកពាក់បែបសិចស៊ីបញ្ចេញគល់សុដន់ដ៏មូលក្តំ ហើយបុរសក្នុងតំបន់កំពុងឈប់សម្លឹងមើលពួកគេ។នៅថ្ងៃនេះបុគ្គលិកទូរទស្សន៍នារីម្នាក់ត្រូវបានគេឃើញកំពុងផ្សាយផ្ទាល់នៅលើទូរទស្សន៍ AfreecaTV ពេលធ្វើដំណើរនៅប្រទេសឥណ្ឌាជាមួយមិត្តរបស់នាង។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ អ្នកទាំងពីរបានលេងភ្លេងខ្លាំងៗ និងរាំលេងសើចនៅតាមដងផ្លូវ ខណៈស្លៀកសម្លៀកបំពាក់បញ្ចេញសាច់ហួសហេតុពេក។ការចាក់ផ្សាយបានបង្ហាញបុរសជាច្រើនកំពុងសម្លឹងមើលស្ត្រី២នាក់នៅពេលពួកគេរាំ។...