បច្ចេកវិទ្យា
ឈានចូលត្រីមាសទី២ ក្រុមហ៊ុន Samsung រកចំណូលបានកើនឡើងទ្វេដង
សេអ៊ូល៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាកំណើនប្រាក់ចំណូលទ្វេដងនៅក្នុងត្រីមាសទី២ ដោយសារតែការលក់ដ៏រឹងមាំរបស់ក្រុមអ្នកចែកចាយ ។ ក្រុមហ៊ុនបានឲ្យដឹងដូច្នេះនៅថ្ងៃព្រហស្បតិ៍នេះ ។ ប្រាក់ចំណូលរួមបានកើនឡើង២១,៣ភាគរយពីឆ្នាំមុនរហូតមានទឹកប្រាក់៧៧,២ពាន់ពាន់លានវ៉ុន ស្មើនឹង៥៩,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ។ ក្រុមហ៊ុនបានកត់សម្គាល់ពីប្រាក់ចំណូលខ្ពស់បំផុតទី២នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលទាបជាងប្រាក់ចំណូលកំណត់ត្រា៧៧.៧៨ពាន់ពាន់លានវ៉ុនស្មើនឹង៥៩,៧លានដុល្លារអាមេរិក ដែលបានកើនឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ។ ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង១២,២ភាគរយក្នុង១ឆ្នាំដល់១៤.០៩ពាន់ពាន់លានវ៉ុនស្មើនឹង១០,៨ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២...