ព័ត៌មានអន្តរជាតិ
រុស្ស៊ី ប្រាប់អ៊ុយក្រែន ពីវិធីដែលបញ្ចប់សង្គ្រាមបានលឿន
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើទីក្រុងគៀវ បញ្ជាឱ្យកងទ័ពរបស់ខ្លួន បញ្ឈប់អាវុធរបស់ពួកគេ ហើយបំពេញតាមការទាមទាររបស់ទីក្រុងមូស្គូ នោះជម្លោះរុស្ស៊ី-អ៊ុយក្រែនទាំងមូលអាចនឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃថ្ងៃនោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បាននិយាយដោយធ្វើអត្ថាធិប្បាយលើការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr...