Event
ក្រុមហ៊ុន Ezecom ធ្វើបច្ចុប្បន្នភាពក្នុងការតភ្ជាប់បណ្តាញ អ៊ិនធឺណិតរបស់អតិថិជន ដែលបានផ្ទេរមក
តាំងពីថ្ងៃដែលបានប្រកាស ក្នុងការទទួលយកអតិថិជន Opennet នៅក្នុងខែឧសភាកន្លងមក ក្រុមហ៊ុន Ezecom បានស្វះស្វែងជួសជុលបណ្តាញសេវា ដែលខូចខាតបានជាង ៤ម៉ឺនរួចហើយ និងនៅតែបន្តធ្វើបន្ថែមទៀត ដើម្បីប្រាកដថាអតិថិជនរបស់យើង នឹងបានទទួលនូវសេវាអ៊ិនធឺណិតដែលរលូន មិនរអាក់រអួល។ ក្រុមការងារយើងខ្ញុំបានខិតខំ ធ្វើការទាំងថ្ងៃនិងយប់ ៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីធ្វើការជួសជុល និងស្តារឡើងវិញនូវខ្សែបណ្តាញអ៊ិនធឺណិត ដែលបានកាត់ផ្តាច់ និងសម្ភារៈដែលបានខូចខាត។ កំឡុងពេលនេះយើងខ្ញុំបានរកឃើញថា ខ្សែបណ្តាញចាស់ទាំងនោះបានខូច...