Event
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការឧបត្ថម្ភ ផលិតកម្ម ក្លាបយ៉ាហ៊ែន (KlapYaHandz) ដើម្បីអភិរក្សនិងលើកស្ទួយ វប្បធម៌ សិល្បៈ តន្ត្រីខ្មែរ តាមរយៈការបញ្ចេញអាល់ប៊ុម NEOROOTS ក្រោមប្រធានបទ «វប្បធម៌ខ្មែររស់ព្រោះកម្ពុជា»
(ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុមថ្មី NEOROOTS ដែលសហការរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការបន្លិចនូវការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប ដោយមានការសហការឧបត្ថម្ភពីទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា។ កម្មវិធីនេះធ្វើឡើងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីសំណាក់លោកអគ្គនាយកបន្តវេន អ៊ឹង...