សិល្បៈ និង កម្សាន្ត
អ្នកមេម៉ាយ ទូច ស្រីលក្ខណ៍ កាន់តែស្អាត កាន់តែមិនទាន់គិតរឿងរៀបការ
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងពូកែក្រម៉ាច់ក្រម៉ើម ទូច ស្រីលក្ខណ៍ កាន់តែមានភាពស្រស់ស្រាយឡើងវិញ ហើយសម្រស់និងការតែងខ្លួន ក៏កាន់តែទាក់ទាញប្លែកខុសពីមុន ។ ហើយជាងនេះទៅទៀតនោះ បើក្រឡេកមើលចំណងស្នេហ៍ជាមួយបុរសសង្ហាជាគ្រូកីឡាមាឌមាំរូបនោះ ក៏កាន់តែមានក្តីសុខខ្លាំងផងដែរ ។ ស្របពេលអតីតស្វាមីជាជនបរទេសនោះមានដៃគូ ថ្មីទៅហើយក្តី តែមកដល់ពេលនេះ ទូច ស្រីលក្ខណ៍ នៅតែស្ពាយងារជាអ្នកមេម៉ាយកូនមួយដដែលបើទោះគេដឹងថាសព្វថ្ងៃ ទូច ស្រីលក្ខណ៍ ក៏មានគូគាប់ទ្រនាប់ចិត្តដែរគ្រាន់តែនាងមិនទាន់សម្រេចចិត្តថារៀបការឬបែបណានៅឡើយទេ...