Event
ធនាគារ កាណាឌីយ៉ា សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីពង្រីកសេវាកម្មដកប្រាក់ កាន់តែទូលំទូលាយ
ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់ សម្រាប់អតិថិជននៅទូទាំងប្រទេស។ កិច្ចសហការថ្មីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការដកប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូនក្រុមគ្រួសារ និងមិត្តភក្តិ ក្រោយមក ពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។...