កីឡា
អតីតប្រធានកីឡាអូឡាំពិក ក្រុងតូក្យូ លោក Mori មិនពេញចិត្ត ចំពោះប្រតិកម្មតប ទៅនឹងការលើកឡើងអំពីផ្លូវភេទ
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshiro Mori បានសម្តែងការមិនសប្បាយចិត្ត ចំពោះការរិះគន់ទាំងក្នុងស្រុក និងក្រៅស្រុក ប្រឆាំងនឹងការលើកឡើងរបស់លោក អំពីស្ត្រីនាំឲ្យលោកលាលែងពីមុខតំណែង ជាប្រធានកីឡាអូឡាំពិក ទីក្រុងតូក្យូកាលពីឆ្នាំមុន។ លោក Mori បាននិយាយនៅពិធីជប់លៀង នៅទីក្រុងតូក្យូជាមួយសមាជិកសភា នៃគណបក្សសេរីនិយម កំពុងកាន់អំណាច ដោយសំដៅលើការអត្ថាធិប្បាយ របស់លោករួមបញ្ចូលទស្សនៈ...