ព័ត៌មានអន្តរជាតិ
ប្រទេសកូរ៉េខាងត្បូង ប្រឈមមុខនឹងការថយចុះចំនួនប្រជាជន ៨៥ ភាគរយត្រឹមឆ្នាំ២១២៥
កូរ៉េខាងត្បូង៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសកូរ៉េខាងត្បូងអាចថយចុះ ៨៥ ភាគរយក្នុងសតវត្សបន្ទាប់ ប្រសិនបើនិន្នាការប្រជាសាស្រ្តបច្ចុប្បន្ននៅតែបន្តកើតមាន ខណៈការស្រាវជ្រាវបង្ហាញពីការតស៊ូ កំពុងបន្តរបស់ប្រទេសជាមួយនឹងអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ របាយការណ៍បានចេញផ្សាយកាលពីថ្ងៃពុធ ដោយវិទ្យាស្ថានប្រជាជនឧបទ្វីបកូរ៉េ សម្រាប់អនាគតបានបង្ហាញថា សូម្បីតែនៅក្រោមសេណារីយ៉ូសុទិដ្ឋិនិយម បំផុតចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ ១៥.៧៣ លាននាក់តិចជាងមួយភាគបីនៃទំហំបច្ចុប្បន្នរបស់វា។ ការប៉ាន់ស្មានជាមធ្យមធ្វើឲ្យប្រជាជននៅឆ្នាំ ២១២៥ នៅ...