ព័ត៌មានអន្តរជាតិ
រន្ធត់! ក្មេងប្រុស២ឆ្នាំម្នាក់ បាញ់ឪពុកខ្លួនស្លាប់ ក្នុងថ្លុកឈាម ដោយអចេតនា ព្រោះការធ្វេសប្រហែស របស់ម្តាយ
អាជ្ញាធរក្នុងតំបន់កាលពីថ្ងៃចន្ទ ម្សិលមិញបានរាយការណ៍ឲ្យដឹងថា ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានបាញ់ឪពុករបស់ខ្លួនឯងស្លាប់ ដោយអចេតនា នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីឪពុក-ម្តាយរបស់គេ ថ្វីប្រហែសទុកកាំភ្លើង ដែលមានគ្រាប់ក្នុងស្រាប់ចោល ដោយគ្មានការប្រុងប្រយ័ត្ន។ មន្ត្រីប៉ូលីស បានឲ្យដឹងថា ក្រោយពេលទៅដល់ផ្ទះ ដែលជាទីកន្លែងកើតហេតុ គេបានឃើញអ្នកស្រី Marie Ayala កំពុងធ្វើចលនាសង្គ្រោះបឋម (CPR) ដល់ប្តីរបស់គាត់...