Event
ការគ្រប់គ្រងឧបករណ៍ឌីជីថល ការរឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ជួយឱ្យសហគមន៍ TikTok អនឡាញដោយសុវត្ថិភាព
TikTok ដែលជាភ្លែតហ្វមផ្ដោតលើវីដេអូខ្លីៗ ដោយមានបេសកកម្មលើកទឹកចិត្ដឱ្យមានការបង្កើតភាពច្នៃប្រឌិត បានប្រើប្រាស់មុខងារគ្រប់គ្រងឧបករណ៍ឌីជីថល មុខងាររឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពសហគមន៍ TikTok និងធានាថា អ្នកប្រើប្រាស់បានបំពេញលក្ខខណ្ឌតម្រូវអាយុអប្បបរមា។ ជារៀងរាល់ថ្ងៃ ក្រុមផលិតមាតិកាដែលមកពីគ្រប់សាវតាបានជួបជុំគ្នានៅលើ TikTok ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សកល។ រាប់ចាប់ពីឪពុកម្ដាយចែករំលែកគន្លឹះល្អៗ (#momhack មានអ្នកទស្សនា ១,៨ពាន់លានដង) រហូតដល់ពលរដ្ឋវ័យចំណាស់បង្ហាញការជួបជុំគ្នាឡើងវិញក្នុងទ្រង់ទ្រាយធំជាមួយមិត្ដភក្ដិជិតស្និទ្ធ និងក្រុមគ្រួសារក្រោយពីចាក់វ៉ាក់សាំងរួច TikTok គឺជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ចម្រុះដើម្បីបង្ហាញអ្វីដែលជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត...