ព័ត៌មានអន្តរជាតិ
ចិន បញ្ជូនអាវុធមួយចំនួន ទៅកាន់ប្រទេសស៊ែប៊ី
បរទេស៖ យោងតាមការអះអាង របស់មន្ត្រីរដ្ឋាភិបាលចិនម្នាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការបញ្ជូនសំភារៈ និងសព្វាវុធមួយចំនួន ទៅកាន់ប្រទេសស៊ែប៊ីតាមរយៈកិច្ចព្រមព្រៀង ជាដៃគូរយៈពេលវែង ជាមួយនឹងប្រទេសក្នុងតំបន់ប៉ាល់កង់។ ទោះបីជាយ៉ាងណាក្តីសកម្មភាព បញ្ជូនអាវុធទាំងនេះ បែរជាត្រូវបានបណ្តាញសារព័ត៌មាន លោកខាងលិច បានព្រមានថាវាគឺជាផែនការពង្រឹងសមត្ថភាព ប្រយុទ្ធរបស់សម្ព័ន្ធមិត្ត នៃប្រទេសរុស្សី ក្នុងគ្រាដែលវិបត្តិជម្លោះនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។ លោក Zhao...