កីឡា
Barcelona ចាប់ផ្តើមពិភាក្សាជាមួយនឹងយុវជនឆ្នើមរបស់ Benfica ម្នាក់
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានកំពុងធ្វើការងារចរចាជាមួយនឹងក្លឹប Benfica ហើយដើម្បីអាចផ្ទេរយកកីឡាករវ័យក្មេងឆ្នើមម្នាក់មករួមក្លឹប។ កីឡាករ Goncalo Oliveira បានក្លាយជាគោលដៅដ៏មានសក្តានុពលរបស់ក្លឹប Barcelona ហើយជឿជាក់ថាការផ្ទេរនឹងអាចធ្វើឡើងទៅបានឆាប់ៗនេះទោះបីជាកីឡាករ១៩ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ Benfica នៅឡើយក្តី។ ប្រភពដដែលបានឲ្យដឹងទៀតថាតាមពិតទៅតំណាងរបស់ក្លឹបនិងភ្នាក់ងារកីឡាករបានជួបគ្នាចរចាតាំងតពីពេលដែល Barcelona កំពុងប្រកួតប៉ះ PSG...