ព័ត៌មានអន្តរជាតិ
កីឡាករ-កីឡាការិនីមកពី ១១ ប្រទេសចូលរួមការប្រកួត Drone អន្តរជាតិលើកដំបូងគ្រោង ធ្វើនៅចុងខែនេះនៅប្រទេសរុស្ស៊ី
រុស្ស៊ី៖ អាជ្ញាធរក្រុងមូស្គូបានប្រកាសថា កីឡាករ-កីឡាការិនីដែលមកពី១១ ប្រទេសចូលរួមការប្រកួត កីឡាយន្តហោះគ្មានមនុស្សបើកអន្តរជាតិ “Drone” ក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ីនៅចុងខែនេះ ដែលជាព្រឹត្តិការណ៍ ដំបូងរៀបចំដោយប្រទេសរុស្ស៊ីតាមការ បញ្ជារបស់លោកប្រធានាធិបតី Vladimir Putin យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ សេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ពួកគេកាលពីថ្ងៃពុធ អាជ្ញាធរក្នុងរដ្ឋធានីរុស្ស៊ីបាននិយាយថា ការប្រកួតយន្តហោះគ្មានមនុស្សបើកអន្តរជាតិជាផ្លូវការ លើកដំបូងនៅប្រទេសរុស្ស៊ីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៧ ខែសីហា...