សុខភាព និង ផ្លូវភេទ
ប្រយ័ត្នផង! នៅថៃ រកឃើញមនុស្សជាង ២០០នាក់ ពាក់ព័ន្ធជាមួយ ជំងឺអាន់ត្រាក់ ក្រោយហូបសាច់គោឆៅ
នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ (DDC) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១ ឧសភា ២០២៥ ថា មានករណីស្លាប់មួយករណីដោយសារជំងឺអាន់ត្រាក់ (Anthrax) នៅខេត្តមុកដាហាន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបរិភោគ និងការចែកចាយសាច់គោអំឡុងពិធីសាសនាមួយ។ បច្ចុប្បន្ន មនុស្សសរុប ២៤៧ នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងតាមដានផ្នែកវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ករណីស្លាប់នេះ គឺជាករណីស្លាប់ដោយជំងឺអាន់ត្រាក់លើកដំបូងរបស់ប្រទេសថៃ ចាប់តាំងពីឆ្នាំ១៩៩៤។ អ្នកជំងឺដែលស្លាប់គឺជាបុរសអាយុ...