បច្ចេកវិទ្យា
អត្តពលិក៥៧រូប ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១
ភ្នំពេញ៖កីឡាករ-កីឡាការិនីចំនួន៥៧រូបចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីលានវាយកូនបាល់ CCC ព្រឹត្តិការណ៍នេះរៀបចំឡើដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្រោមការប្រើប្រាស់របស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចំនួន៥៧រូបមកពី៨អង្គភាពកីឡារួមមានក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ខេត្តសៀមរាប ខេត្តព្រះវិហារ ក្លិបអរុណរះ អូឡាំពិក ខេត្តបាត់ដំបង...