Event
កាន់តែរហ័សទាន់ចិត្តសម្រាប់អ្នកព្រះសីហនុ foodpanda ពង្រីកហាងទំនិញអនឡាញ pandamart ដល់ដែនដីសមុទ្រហើយ កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកក្រុងព្រះសីហនុ!
ចាប់ពីពេលនេះ អ្នកក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ដែនសមុទ្រនេះ ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។ ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុនិងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត...