សុខភាព និង ផ្លូវភេទ
ឈើជូរអាច កាត់បន្ថយគ្រោះថ្នាក់ នៃជំងឺដាច់សសៃ ឈាមខួរក្បាល
វ៉ាស៊ីនតោនៈ យោងទៅតាមការសិក្សា របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ស្រ្តីដែលជាធម្មតា ចូលចិត្តទទួលទាន ផ្លែឈើរសជាតិជូរដូចជា ផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាអាចមានគ្រោះថ្នាក់នៃជំងឺដាច់សសៃឈាមខួរក្បាលទាប។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសង្កេតរៀងរាល់៤ឆ្នាំម្តង ទៅលើទិន្នន័យពិនិត្យអាការៈអ្នក ជំងឺរបស់គិលានុបដ្ឋាយិកា ក្នុងរយៈពេល១៤ឆ្នាំដែលក្នុងនោះមានស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួលទានបន្លែ និងផ្លែឈើជាប្រចាំ។ គោលបំណងក្នុងការសង្គេតនេះ គឺដើម្បីសិក្សា អំពីអនុភាព នៃហ្វ្លាវ៉ូនូអ៊ីដទៅលើសុខភាព ដែលជាសមាសធាតុមួយ...