ព័ត៌មានអន្តរជាតិ
ចង់ចំណេញ ដាច់ចំណង! អាមេរិក កំពុង ឆ្លេឆ្លា ទាក់ទងហៅ អ្នកជំនាញ នុយក្លេអ៊ែរ ឱ្យមកធ្វើការវិញ
ក្រសួងថាមពល សហរដ្ឋអាមេរិក (DOE) កំពុងប្រញាប់ប្រញាល់ ជួលបុគ្គលិករាប់សិបនាក់ឡើងវិញ ពីរដ្ឋបាលសន្តិសុខ នុយក្លេអ៊ែរជាតិ (NNSA) បន្ទាប់ពីកំហុស ដ៏ធំមួយរបស់នាយកដ្ឋាន ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បាននាំឱ្យមានការ បណ្តេញចេញ ដោយមិននឹកស្មាន ដែលបង្កឱ្យមានក្តីបារម្ភ អំពីសន្តិសុខជាតិ។ ហេតុការណ៍នេះបានកើតឡើង នៅពាក់កណ្តាលខែកុម្ភៈ ហើយបានលាតត្រដាង ពីចន្លោះប្រហោងនៅក្នុងយុទ្ធសាស្ត្រ កាត់បន្ថយការចំណាយដ៏ខ្លាំងក្លារបស់...