ព័ត៌មានអន្តរជាតិ
ការនាំចេញរបស់កូរ៉េខាងត្បូង កើនឡើង ៣៦ភាគរយ រយៈពេល ២០ថ្ងៃដំបូង ដើមខែតុលា
សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែតុលា ដោយសារតម្រូវការពិភពលោកងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមសេវាកម្មគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសមានចំនួន ៣៤,២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែតុលា កើនឡើង ៣៦,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលបានកើនឡើង ៤៨,០ ភាគរយស្មើនឹង ៣៦,៧ ពាន់លានដុល្លារ...