ព័ត៌មានជាតិ
Vietjet ប្រារព្ធទិវាអន្តរជាតិនារីជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ83% លើជើងហោះហើរទាំងអស់!
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់ Eco-Class ចំនួន ៨៣,០០០ សំបុត្រ ដែលមានការបញ្ចុះតម្លៃរហូតដល់ 83% (*)។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ មានសុពលភាពសម្រាប់ការកក់សំបុត្រទុកចន្លោះពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ដោយប្រើលេខកូដប្រូម៉ូសិន VJ83 នៅលើគេហទំព័រផ្លូវការរបស់ Vietjet (www.vietjetair.com) និងកម្មវិធីទូរស័ព្ទ Vietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសរយៈពេល ៣ ថ្ងៃនេះ អនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**) ផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីប្រទេសវៀតណាមនៅនិទាឃរដូវ។ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាកលំហែកាយតាមឆ្នេរខ្សាច់ ការធ្វើដំណើកម្សាន្តផ្សងព្រេងដ៏រំភើប ឬចង់រកកន្លែងកំហែរបែបរ៉ូមែនទិកនោះទេ ពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ គឺចាប់ផ្តើមពីទិវាអន្តរជាតិនារីនេះហើយ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅដ៏ពេញនិយមជាច្រើននៅទូទាំងប្រទេសវៀតណាម អាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលដំណើរការយ៉ាងរលូន ដោយផ្តល់ជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីរដ្ឋធានីដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះណា ផ្តល់កិត្តិយសដល់ស្ត្រីជាទីស្រឡាញ់ក្នុងជីវិតរបស់អ្នកជាមួយនឹងដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន! ប្រទេសវៀតណាមមានភាពល្បីល្បាញដោយសារវប្បធម៌ដ៏សម្បូរបែប...