ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង បង្កើនកញ្ចប់ការពារជាតិ ជាង ៤៧ពាន់លានដុល្លារ ជាចំនួនមួយស្មើនឹងកញ្ចប់ ការពារជាតិជប៉ុន
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងស្វែងរកថវិកាចំនួន ៥៥,២ ទ្រីលានវ៉ុនស្មើនឹង (៤៧,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយពោល គឺកើនឡើង ៤,៥ ភាគរយពីឆ្នាំមុន និងប្រហាក់ប្រហែលនឹងប្រទេសជិតខាងរបស់ជប៉ុន។ ផែនការដែលក្រសួងការពារជាតិកូរ៉េខាងត្បូង បានបង្ហាញកាលពីថ្ងៃអង្គារ នឹងត្រូវដាក់ជូនរដ្ឋសភា នៅចុងសប្តាហ៍នេះ ដើម្បីសុំការអនុម័ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងត្រៀមថវិកាប្រមាណជា ១៣,៧...