ព័ត៌មានអន្តរជាតិ
ករណីប្រព្រឹត្តខុសផ្លូវភេទ លើកុមារនៅជប៉ុនកើនឡើងខ្លាំង ខណៈឧក្រិដ្ឋកម្មតាមអ៊ីនធើណេតក៏កើនឡើងខ្លាំង
តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ចំនួនករណីឆ្នាំ ២០២៥ ដែលកុមារអាយុក្រោម ១៨ ឆ្នាំជាជនរងគ្រោះ នៃការប្រព្រឹត្តខុសផ្លូវភេទបានកើនឡើងជាលើកទី ៣ ជាប់ៗគ្នាដល់ ៤,៨៥៨ ករណី ជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ស្របពេលដែលមានការកើនឡើង នៃឧក្រិដ្ឋកម្មអនីតិជនតាមអ៊ីនធើណេត។ ទីភ្នាក់ងារប៉ូលីសជាតិបានរាយការណ៍ថា ករណីពាក់ព័ន្ធនឹងរូបភាពកុមារ ត្រូវបានបង្កើតឡើងដោយប្រើបញ្ញាសិប្បនិម្មិតបានកើនឡើង...