ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី គម្រោងបង្កើត ឧទ្យានជូ Jurassic Park ក្នុងទឹកប្រាក់ ៤,៨ លានដុល្លារ ខណៈយូណេស្កូ ព្រមានថា ឧទ្យាននេះ អាចមានផលប៉ះពាល់ អវិជ្ជមាន ដល់បរិស្ថានក៏ដោយ
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងបោះជំហាន ទៅមុខជាមួយការសាងសង់ រមណីយដ្ឋានមានតម្លៃ ទឹកប្រាក់៤,៨ លានដុល្លាររបស់ខ្លួន ដែលមានឈ្មោះថា ឧទ្យាន Jurassic Park ទោះបីជាមានការព្រមាន ពីអង្គការអប់រំវិទ្យាសាស្ត្រ អង្គការវប្បធម៌ របស់អង្គការសហប្រជាជាតិថា វាអាចមានផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ គម្រោងនេះមាន ទីតាំងនៅលើកោះ...