ព័ត៌មានអន្តរជាតិ
អាយុកាលមធ្យមរបស់អាមេរិក ធ្លាក់ចុះត្រឹម ១,៥ ឆ្នាំក្នុងឆ្នាំ ២០២០ ជាការធ្លាក់ចុះធំបំផុតចាប់តាំងពី សង្គ្រាមលោកលើកទី ២
អាមេរិក៖របាយការណ៍ថ្មីបានបង្ហាញថា មេរោគរាតត្បាត COVID-19ដែលបានវាយប្រហារពិភពលោក នាពេលបច្ចុប្បន្នបណ្តាលឲ្យអាយុកាល រស់នៅសហរដ្ឋអាមេរិកថយចុះត្រឹម ១,៥ ឆ្នាំគឺជាការធ្លាក់ចុះធំបំផុតចាប់តាំងពី សង្គ្រាមលោកលើកទី ២នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាលឆ្នាំ ២០១៩ អាយុកាលជាមធ្យម ឬចំនួនឆ្នាំជាមធ្យមដែលមនុស្សម្នាក់រស់នៅសម្រាប់ប្រជាជនអាមេរិកទូទៅមាន ៧៨,៨ ឆ្នាំ។ ទោះយ៉ាងណាការប្រើប្រាស់ទិន្នន័យបណ្តោះអាសន្ននិងការប៉ាន់ស្មានអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខភាព (NCHS) បានរកឃើញថាតួលេខនេះធ្លាក់ចុះដល់ ៧៧,៣ ឆ្នាំក្នុងឆ្នាំ ២០២០ ។...