ព័ត៌មានអន្តរជាតិ
ភ្លៀងមូសុង វាយប្រហារ ប្រទេសឥណ្ឌា ធ្វើឱ្យមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់ រកមិនទាន់ឃើញ
មន្រ្តីឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបង្កឡើង ដោយភ្លៀងមូសុង នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុង ស្វែងរកមនុស្សរាប់រយនាក់ទៀត ដែលកំពុងបាត់ខ្លួន។ នេះបើតាមការឱ្យដឹងពី CNA ។ ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារភ្លៀងខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនាយកដ្ឋាន...