Event
កម្ចីគាំទ្រកសិកម្ម លើកកម្ពស់តម្លៃទីផ្សារស្រូវ ខេត្តបាត់ដំបង! កិច្ចសហការចេញជាផ្លែផ្កា រវាងធនាគារ ជីប ម៉ុង និងក្រុមហ៊ុន បៃតង
(ខេត្តបាត់ដំបង)៖ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ បានអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវរបស់ អ្នកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃខ្សែចង្វាក់ផលិតកម្ម និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញប្បទាន ដែលធនាគារបានផ្ដល់ជូន។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តសកម្មភាពបន្ទាប់ពីពិធីចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រហិរញ្ញប្បទាន កាលពីថ្ងៃទី២៨...