ព័ត៌មានអន្តរជាតិ
ការផ្អាកការដឹកជញ្ជូនឧស្ម័ន របស់ប្រទេសអ៊ុយក្រែន បង្កើនការបារម្ភចំពោះការផ្គត់ផ្គង់ និងតម្លៃ
បរទេស៖ ការផ្អាកនៅក្នុងការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានបង្កឱ្យមានការភ័យខ្លាចនៃកង្វះការផ្គត់ផ្គង់ និងការកើនឡើងថ្លៃថាមពល ជាពិសេសនៅក្នុងបណ្ដាប្រទេសអឺរ៉ុប ដែលមិនមានផ្លូវគោកដូចជាស្លូវ៉ាគី។ ទាំងអ៊ុយក្រែន និងរុស្ស៊ី បានប្រកាសពីការបញ្ឈប់កាលពីថ្ងៃពុធ ដោយជំរុញឱ្យប្រទេសសហភាពអឺរ៉ុបមួយចំនួន ងាកទៅរកជម្រើសថាមពល ដែលមានតម្លៃថ្លៃជាង នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងថាការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនទៅកាន់អឺរ៉ុបនឹងមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់យើងទាំងអស់គ្នានៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីនោះទេ” ។ ការបញ្ឈប់នេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់អ៊ុយក្រែន មិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នឆ្នាំ២០១៩ រវាងក្រុមហ៊ុនរដ្ឋ...