បច្ចេកវិទ្យា
ណាសាប្រារព្ធទិវា១០០ថ្ងៃ Perseverance លើភពព្រះអង្គារចំពោះសមិទ្ធិផល ធំបំផុតបង្កើតអុកស៊ីសែន ចេញពីខ្យល់ស្តើង និងចាប់យកជើងហោះហើរ របស់ Ingenuity
អាមេរិក៖យន្តអវកាស Perseverance របស់អង្គការណាសា បានប្រារព្ធទិវាម៉ាទីន ១០០ ថ្ងៃរបស់ខ្លួនចាប់តាំងពីយានបានដាក់កង់ ដ៏ធំរបស់វានៅក្នុងទេសភាពហួតហែងនៃពិភពក្រហមនៅថ្ងៃទី ១៨ ខែកុម្ភៈ ព្រមទំាងអបអរសាទរ តាមរយៈ tweet សម្រាប់សមិទ្ធិផលធំបំផុតរបស់ខ្លួនរួមមានការធ្វើឲ្យអុកស៊ីសែនចេញពីខ្យល់ស្តើងនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Perseverance មានឈ្មោះហៅក្រៅថា Perky បានឈានដល់ ចំណុចសំខាន់ៗជាច្រើនដែលមិនត្រឹមតែអាចជួយណាសា រកឃើញជីវិតប៉ុណ្ណោះទេ ថែមទាំង បើកផ្លូវឲ្យមនុស្សដើរមួយថ្ងៃនៅលើភពព្រះអង្គារទៀតផង។...