ព័ត៌មានអន្តរជាតិ
ច្រមុះអគ្គិសនី បំពាក់ដោយបញ្ញាសិប្បនិម្មិត អាចអាចទាញមហារីកចេញ ក្នុងគំរូឈាមមានប្រសិទ្ធភាពត្រឹមត្រូវ ៩៥%
អាមេរិក៖អ្នកវិទ្យាសាស្ត្របាននិយាយថា ច្រមុះអគ្គិសនីដែលមានសមត្ថភាពទាញជំងឺមហារីក ដែលពិបាកនឹងរកឃើញដោយមានប្រសិទ្ធភាពត្រឹមត្រូវ ៩៥ ភាគរយអាចនឹងផ្លាស់ប្តូរវិធីដែលអ្នកឯកទេស ធ្វើរោគវិនិច្ឆ័យរោគដែលឆាប់ស្លាប់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Pennsylvania បានបង្កើតប្រព័ន្ធថាមពលឆ្លាតវៃសិប្បនិម្មិតបំពាក់ដោយណាណូស័រ “Nanosensors”ដើម្បីកំណត់ចំហាយពីគំរូឈាមដែលជាក់លាក់ទៅកោសិកាមហារីកលំពែង និងក្រពេញអូវែ។ ឧបករណ៍នេះក៏បានកំណត់អត្តសញ្ញាណអ្នកជំងឺទាំងអស់ដែលមានជំងឺមហារីកដំណាក់កាលដំបូងយ៉ាងត្រឹមត្រូវ ធ្វើដូច្នេះក្នុងរយៈពេលតិចជាង២០ នាទី ចំពោះវិធីសាស្រ្តបែបប្រពៃណីអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ដើម្បីបង្កើតលទ្ធផល។ ដើម្បីធ្វើតេស្តិ៍ច្រមុះអគ្គិសនី ក្រុមនេះបានវិភាគគំរូពីអ្នកជំងឺ ៩៣ នាក់។ ប្រហែលជា...