ព័ត៌មានអន្តរជាតិ
វៀតណាមដាក់គុកមន្ត្រីរាប់សិបនាក់ ជុំវិញការសូកប៉ាន់ជើងហោះហើរ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការប្រជាជនទីក្រុងហាណូយកាលពីថ្ងៃសុក្របានកាត់ទោសមន្ត្រីរាប់សិបនាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១២ឆ្នាំពីបទពុករលួយលើជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ និងការដាក់ឲ្យនៅដាច់ពីគេក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ កាលពីឆ្នាំមុន មន្ត្រី និងពាណិជ្ជករចំនួន ៥៤នាក់ ត្រូវបានរកឃើញថា មានកំហុសក្នុងការទទួល ផ្តល់ ឬធ្វើសកម្មភាពរវាងគ្នាសម្រាប់សំណូក ដែលមានចំនួនសរុប ៩,៥ លានដុល្លារអាមេរិក។ ពួកគេរាប់បញ្ចូលទាំងអតីតមន្ត្រីជាន់ខ្ពស់ចំនួនបួននាក់នៅក្រសួងការបរទេស...