ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ីចោទចិន បានបំពានច្បាប់ដែន អាកាស
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសម៉ាឡេស៊ី បានធ្វើការកោះហៅរដ្ឋទូតចិន ប្រចាំនៅក្នុងប្រទេស របស់ខ្លួនមកជួបសាកសួរក្រោយ ពេលដែលយន្តចម្បាងរបស់ចិនចំនួន១៦គ្រឿង ត្រូវបានគេដឹងថាបានធ្វើការហោះហើរដោយគ្មានខ្វាយខ្វល់ ពីច្បាប់ដែនអាកាសឡើយនៅក្នុងដែលសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានធ្វើការពិពណ៍ថាសកម្មភាពថាគឺជាការ គម្រាមកំហែងដ៏ខ្លាំងក្លាមួយមកលើដែនអធិបតេយ្យភាព របស់ម៉ាឡេស៊ីប៉ុន្តែទោះបីជាយ៉ាងណាក្តីខាងភាគីចិន បាននិយាយថាខ្លួនបានគោរពទៅតាមច្បាប់អន្តរជាតិ។ រំលឹកដែរថាម៉ាឡេស៊ីព្រមជាមួយនឹ ហ្វីលីពីនប្រ៊ុយណេតៃវ៉ាន់ និងវៀតណាមផងបានធ្វើការទាមទារដែនសមុទ្រចិនខាងត្បូង ប្រឆាំងគ្នាជាមួយនឹង មហាយក្សចិនផងដែរហើយបញ្ហានេះបានអូសបន្លាយភាពតានតឹង ដាក់គ្នាអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ទោះបីជាបានហៅលោករដ្ឋទូតចិន មកធ្វើការពន្យល់ហើយក្តីប៉ុន្តែលោករដ្ឋមន្តរីក្រសួងការបរទេស...