ព័ត៌មានអន្តរជាតិ
មានដឹងទេថា មាន់រងាវអាចប្រាប់អំពីពេលវេលាដ៏ជាក់លាក់មួយ
ប្រទេសជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបាននិយាយថា មាន់រងាវនៅពេលព្រលឹមស្រាងៗ មិនត្រឹមតែដាស់តឿននៃការមានពន្លឺព្រះអាទិត្យរះនោះទេ វាថែមទាំងបរាប់អំពីពេលវេលារបស់ថ្ងៃទៀតផង។ នៅក្នុងការសិក្សាមួយដែលបានធ្វើសេចក្តីរាយការណ៍នៅក្នុងទស្សនាវដ្តីជីវវិទ្យា ក្រុមអ្នកវិទ្យាសាស្រ្តនៃមហាវិទ្យាល័យNagoyaបាននិយាយថា ការរងាវនេះនឹងប្រាប់អំពីពេលវេលាដ៏ជាក់លាក់មួយដោយបានបន្លឺសូរសំលេងថា “cock-a-doodle-doo”។ អ្នកស្រាវជ្រាវម្នាក់លោក Takashi Yoshimura បាននិយាយថាៈ “‘ការបន្លឺសូរសំលេង Cock-a-doodle-doo’ គឺដើម្បីធ្វើជាសញ្ញានៃមេឃជិតភ្លឺនៅក្នុងបណ្តាប្រទេសជាច្រើន។ ក៏ប៉ុន្តែ យើងមិនអាចបញ្ជាក់បានទេថា ការរងាវនេះគឺជាសកម្មភាពដែលពឹងផ្អែកទៅលពេលវេលាជាក់លាក់ ឬពឹងផ្អែកទៅលើស្ថានភាពនៃបរិយាកាសខាងក្រៅ។” លោក Yoshimura...