សុខភាព និង ផ្លូវភេទ
នាយកប្រតិបត្តិទូរទស្សន៍ Fuji TV បានចុះចេញពីដំណែងជុំវិញរឿងអាស្រូវផ្លូវភេទ របស់ពិធីករទូរទស្សន៍
តូក្យូ៖ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fuji Television Network Inc បានលាលែងពីដំណែងកាលពីថ្ងៃចន្ទ ដើម្បីទទួលខុសត្រូវចំពោះរឿងអាស្រូវពាក់ព័ន្ធនឹងពិធីករទូរទស្សន៍ដ៏ពេញនិយម លោក Masahiro Nakai ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តិខុសផ្លូវភេទលើស្ត្រីក្នុងអំឡុង ពេលអាហារមួយដែលត្រូវបានចោទប្រកាន់ថា រៀបចំដោយបុគ្គលិកនៃទូរទស្សន៍ជប៉ុនដ៏ធំមួយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការលាលែងពីតំណែងរបស់មន្ត្រីកំពូលនៃក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនេះ បានកើតឡើងចំពេលមានការចោទប្រកាន់ប្រឆាំងនឹងលោក Nakai...