កីឡា
ស្រុកកៀនស្វាយ ឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសា អត្តពលកម្ម នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥
ខេត្តកណ្តាល ៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមកីឡាករ-កីឡាការិនី ស្រុកកៀនស្វាយឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសា អត្តពលកម្មការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្ត ក្នុងវិទ្យាល័យ នៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ...