ព័ត៌មានអន្តរជាតិ
ពលរដ្ឋរបស់ប្រទេស អ៊ីស្រាអ៊ែល កើនឡើងទៅដល់ ៩,៣៣លាននាក់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថិតិថ្មីមួយដែលត្រូវស្រាវជ្រាវឡើងដោយ ការិយាល័យ ស្ថិតិនៃប្រទេសអ៊ីស្រាអ៊ែល បានបង្ហាញអំពីចំនួនពលរដ្ឋរបស់ ប្រទេសគឺបានកើនឡើងដល់៩,៣៣លាននាក់ហើយ។ ការធ្វើជំរឿនថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅមុនពេលបន្តិចនៃពិធីបុណ្យខួបឯករាជ្យរបស់អ៊ីស្រាអ៊ែលដែលនឹងប្រារព្ធ ឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយហើយ តួលេខដដែលបានបង្ហាញទៀតថាជនជាតិជី្វហ្វសរុបគឺមានប្រមាណជា ៧៣,៩ភាគរយឬ៦,៨៩៤លាននាក់ខណៈដែល២១,១ ភាគរយទៀតជាជនជាតិអារ៉ាប់។ ទិន្នន័យដដែលក៏បានបញ្ជាក់ដែរថា គិតចាប់តាំងតែពីថ្ងៃបុណ្យឯករាជ្យកាលពីឆ្នាំ២០២០ កន្លងមក ពលរដ្ឋរបស់ប្រទេសអ៊ីស្រាអ៊ែល មានកើន ឡោះងប្រមាណជា ១,៥ ភាគរយឬស្មើនឹង១៣៧ ០០០នាក់។...